បង្កើត​ការ​បម្រុង​ទុក​ច្បាប់​ចម្លង​ឯកសារ

យូរ​ៗ​ម្តង​ អ្នក​ប្រើ​អាច​បាត់​បង់​ព័ត៌មានអំពី​កុំព្យូទ័រ ។ អាច​មាន​មូលហេតុ​ជា​ច្រើន​ចំពោះ​ ការបាត់​បង់​ទិន្នន័យ​ ដែល​មិន​អាច​ស្មាន​ដល់ ។ បញ្ហា​អាច​បណ្តាល​មក​ពី​ការ​ដាច់​ភ្លើង​ ឬបញ្ហា​ផ្នែក​ឧបករណ៍ក្នុង​ការ​លុប​ឯកសារ​ដោយ​ចៃដន្យ ។ ជា​មួយ​នឹង​ការ​បម្រុង​ទុក​ច្បាប់ច​ម្លង​ជា​ទៀង​ទាត់ បើ​សិន​មាន​បញ្ហា​កើត​ឡើង​ វា​អាច​នឹង​ទាញ​យក​ឯកសារ​សំខាន់​ៗ​មក​វិញ​បាន ។ អ្នក​ប្រើ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ធ្វើ​ការបម្រុង​ទុក​ពេញ​ទំហឹង​តែ​ម្តង​ ។

ការ​បម្រុង​ទុក​ច្បាប់​ចម្លង​ឯកសារ​អាចនឹង​ត្រូវ​បាន​រក្សា​ទុក​ដាច់​ដោយ​ឡែក​ពី​គ្នា​ពីកុំព្យូទ័រ ។ បើនិយាយ​ឲ្យ​ចំ​ទៅ​ កន្លែងផ្ទុក​ឯកសារ​បម្រុង​គួរ​តែ​ស្ថិត​នៅ​ត្រង់​កន្លែង​ណា​មួយ​ ដែល​មិនត​ភ្ជាប់​ជា​មួយ​នឹង​កុំព្យូទ័រ​ជា​ប្រចាំ ។ ជម្រើស​រួម​មាន ៖

  • ស៊ីឌី និង​ឌីវីឌី​ដែល​អាច​សរសេរបាន

  • ថាស​រឹង​ខាងក្រៅ និង​ឧបករណ៍​ផ្ទុក​ចល័ត

  • កុំ​ព្យូទ័រ​ផ្សេង​ទៀត​នៅ​លើ​បណ្តាញ

វិធីសាស្ត្រ​ដ៏​សាមញ្ញ​បំផុត​នៅ​ក្នុង​ការ​បម្រុង​ទុក​ឯកសារ​ គឺ​ត្រូវ​ចម្លង​ពួក​វា​ដោយ​ដៃទៅ​កាន់​ទី​តាំង​ដែល​មាន​សុវត្ថិភាព (មើល​ខាង​លើ​) ដោយ​ប្រើ​ Konqueror ឬ​កម្មវិធី​គ្រប់​គ្រង​ឯកសារ​ Dolphin ។

Another backup method is Keep, an automated Kubuntu backup solution, preferred by many Kubuntu veterans. To install the Keep package, please refer to the Adding Applications document for help on installing applications. Once installed, Keep can be launched by going to Kickoff Application Launcher → Applications → Utilities → Keep.